Tuesday, May 1, 2018

ចាំយូរទេ? ក្មេងខ្មែរ ប្រកាសចេញអាល់ប៊ុម My Way 2 ហើយ

បទថ្មីជាការនិពន្ធ ផលិតតន្រ្តីដោយក្មេងខ្មែរ មាន​ ពន្លឺ និងសុជាតិ ដែលមានអត្ថន័យ និងចង្វាក់រាំកប់ស៊េរី ត្រៀមមកអង្រួនវិស័យតន្រ្តីនៅស្រុកខ្មែរម្តងទៀតហើយ ក្នុងអាល់ប៊ុម My Way 2។


My Way 2 ឬ ផ្លូវរបស់ខ្ញុំ វគ្គ២ ជាអាល់ប៊ុមបំពេញបន្ថែមពី My Way លើកទី១ ដែល ក្មេងខ្មែរ ចេញផ្សាយលើកដំបូង​ដោយមានការជំរុញបន្ថែមពី កញ្ញា ម៉ម ឡូរ៉ា។ អាល់ប៊ុមថ្មីនេះ មានបទចម្រៀង ៩ បទពីក្មេងខ្មែរ ដែលមានផ្សាយជារៀងរាល់ថ្ងៃនៅលើ Smart Music ចាប់ពីថ្ងៃនេះតទៅ។


បើតាមការបញ្ជាក់របស់ ពន្លឺ និង សុជាតិ បទចម្រៀងទាំង ៩ បទនេះ និយាយច្រើនពីជីវិត​ជាតារាចម្រៀង​ ពិសេសគឺពន្លឺ និយាយរៀបរាប់ពីជីវភាពរបស់ខ្លួន និងបទពិសោធលើវិថីដ៏វែង​ឆ្ងាយ ថែមទាំងងាយស្រួលបាត់បង់នេះ។ ពន្លឺ បន្តថាក្នុង​បទ​ចម្រៀងទាំង ៩ បទ មានមួយបទដែលលោកពេញចិត្តជាងគេ វានឹងបង្ហាញប្រិយមិត្តពីសង្គមសិល្បៈ ហើយប្រិយមិត្តពិតជាចង់ដឹងហើយថាមានអ្វីក្នុងវិថីមួយនេះ។ កំលោះសង្ហា សុជាតិ សង្ឃឹមថាប្រិយមិត្តគាំទ្រ ក្មេងខ្មែរ នឹងរង់ចាំស្តាប់បទចម្រៀងក្នុងអាល់ប៊ុមថ្មីនេះ តាមកម្មវិធី Smart Music។ អ្វីដែលពិសេស​ទៀតនេះ ក្មេងខ្មែរ ក៏មានការប្រគំតន្រ្តីក្នុងថ្ងៃទី ៥ ឧសភា ២០១៨ នេះ ដើម្បីអបអរការចេញផ្សាយអាល់ប៊ុម My Way 2។


ប្រភព៖

No comments:

Post a Comment