Tuesday, May 1, 2018

អ៊ួង សូរិយា P-Sand Adda និង ហេង វិទូ ទិញសំបុត្រកុនជូនអ្នកគាំទ្រទស្សនារឿង «វិបល្លាស»

កាលពីម្សិលមិញ តារាចម្រៀង អ៊ួង សូរិយា និង P-Sandបានណាត់ប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនជាងជាច្រើន​នាក់​មក​ទស្សនា​រឿង​ វិបល្លាស​ ដែល​ធ្វើការបញ្ជាំង​ក្នុង​សប្តាស៍​ចុង​ក្រោយនៅរោងភាពយន្ត Major Cineplex សាខា Aeon Mall​។
លោក អ៊ួង សូរិយា បានប្រាប់ថានេះជាអ្វីដែលរូបលោកអាចធ្វើបានក្នុងចំនួនមួយដើម្បីជួយគាំទ្រភាពយន្តខ្មែរដែល​មាន​អត្ថន័យ​ ហើយដូចគ្នានេះដែរ P-Sand ក៏បង្ហាញអារម្មណ៍​រីករាយដែលខ្មែរមានភាពយន្តដ៏ល្អមើលនិងមាន​អត្ថន័យ​បែបនេះ។ រីឯ Adda និង លោក ហេង វិទូ មិនមានវត្តមានទស្សនារឿង «វិបល្លាស»ទេ តែ​ឆ្លៀត​ផ្ញើការ​គាំទ្រ​ដោយ​ទិញ​សំបុត្រ​កុន​ រឿង «វិបល្លាស» មួយចំនួនទុកសម្រាប់អ្នកគាំទ្ររបស់ខ្លួន។
ភាពយន្តរឿង «វិបល្លាស» ជារឿងខ្មែរមួយដែលអ្នកទស្សនាអះអាងថាមិនសរសើរមិនបាន​ព្រោះអត្ថន័យ​តែ​មាន​អ្នក​គាំទ្រខ្លះ​ចោទជាសំនួរថាហេតុអ្វី​មិនមាន​ការផ្សព្វ​ផ្សាយ​ឱ្យបាន​ច្រើន​ជាង​នេះ​ដោយសារ​តែពួកគាត់ស្ទើរតែ​មិន​បាន​ដឹងពី​ការ​ផលិត​រឿងនេះឡើយ​ និងស្ទើរតែមិនដឹង​ថារឿង​ខ្មែរ​មានរឿងល្អ​មើលបែបនេះ​។ ក្នុងនោះមានអ្នកគាំ​ទ្រ​ខ្លះ​យល់ច្រលំ​ថា​រឿង​ខ្មែរ​សុទ្ធ​តែជារឿងខ្មោច​កំប្លែង​ ទើបគេ​អស់ជំនឿចិត្ត​គាំទ្រ​លើ​រឿង​ខ្មែរ ហើយ​ធ្វើ​ការ​សនិ្មត់ថារឿងខ្មែរ​សុទ្ធតែជារឿងខ្មោច​ទើបគេមិនចង់មក​មើល​។

ក្រោយ​ពី​ភាពយន្តរឿង «វិបល្លាស» បញ្ចាំងចប់មានអ្នកទស្សនាមួយចំនួនដែលជាអ្នកគាំទ្រ តារាចម្រៀង​ អ៊ួង សូរិយា និង P-Sand លើកឡើងថា ស្រក់ទឹកភ្នែកចូរតួជាមួយរឿង «វិបល្លាស/ រចនា» នេះជាច្រើនឈុត។ ភាពយន្ត​នេះក៏លើកទឹកចិត្តដល់​អ្នកទស្សនា​រីករាយ និងមានការលើកទឹកចិត្តឱ្យនិយាយពីបញ្ហាផ្លូវចិត្តផង តាមរយៈ​ការ​លើក​ទឹកចិត្តពីតួសម្តែង រចនា៕

ប្រភព៖ http://news.sabay.com.kh/article/1042422#utm_campaign=onpage

No comments:

Post a Comment