Tuesday, May 1, 2018

មិន​ធម្មតា​! អេនជី ត្រៀម​​ទៅ​ក្រេប​ទឹក​ឃ្មុំ​ ៣ប្រទេស​ក្រោយ​​រៀបការ​ប្ដី​អ្នក​ជំនួញ

តារា​ចម្រៀង​ អេនជី ត្រៀម​ទៅ​​ក្រេប​ទឹក​ឃ្មុំ​ ៣​ប្រទេស​ក្រោយ​ពី​រៀបការ​​ជាមួយ​កូន​កំលោះ​​​ជា​អ្នក​ជំនួញ​​ម្នាក់​កាល​ពី​យប់។


​ក្នុង​ទឹក​មុខ​​សប្បាយ​រីករាយ​នៅ​ថ្ងៃ​ពិសេស​ អេនជី បាន​រៀប​រាប់​ថា បន្ទាប់​ពី​រៀប​ការ​ហើយ​ ខ្លួន​ និង​ស្វាមី​មាន​គម្រោង​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ ៣ប្រទេស​មាន​ វៀតណាម ជប៉ុន និង​អូស្ត្រាលី ។ ក្នុង​ដំណើរ​កម្សាន្ត​តែ​ ២​នាក់​ស្វាមី​​​នាង មិន​ទាន់​មាន​គម្រោង​យក​កូន​ភ្លាម​ៗ​នោះ​ទេ ដោយ​រង់​ចាំ​ ២ទៅ​ ៣ឆ្នាំ​ទៀត​សិន​។ បន្ថែម​ពីនេះ​នាង ថា៖​" សម្រាប់​ខ្ញុំ​រង់ចាំ​ ២ ទៅ​៣​ឆ្នាំ​ហ្នឹង​ក៏​មិន​ហួស​ពេល​ដែរ​ ព្រោះ​ខ្ញុំ​ និង​ស្វាមី​នៅ​ក្មេង​ដូច​គ្នា​ដូច្នេះ​គ្មាន​អ្វី​ទេបង​"។


ចំពោះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស អេនជី ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់​លាស់​ទេ តែ​នាងថា ​ឆាប់​ៗ​នេះ​ ព្រោះ​ទើប​តែ​រៀប​ការ​ថ្មោង​ថ្មី​។ រី​ឯ​រឿង​ទៅ​ប៉ុន្មាន​ថ្ងៃ​ ខ្លួន​ និង​ស្វាមី​ក៏​មិន​ទាន់​បាន​កំណត់​ច្បាស់​លាស់​ដែរ​ អាស្រ័យ​ទៅ​លើ​ពេល​វេលា​មក​ដល់៕​


ប្រភព៖

No comments:

Post a Comment