Tuesday, May 1, 2018

មង្គល​ការ​ សុគន្ធ នីសា ស័ក្ដិសិទ្ធិ​មែន​​មិន​បាន​​១ឆ្នាំ​ នី រតនា ភ្ជាប់​ពាក្យ​បាត់

បើ​តាម​ជំនឿ​ប៉ែក​អឺរ៉ុប​​បុគ្គល​ណា​ ដែល​ចាប់​បាន​បាច់​ផ្កា​បន្ទាប់​ពី​កូន​កំលោះ​ក្រមុំ​នៅ​ថ្ងៃ​​ពិសេស​នេះ​អ្នក​នោះ​ឯង​​​ត្រៀម​ខ្លួន​ចូល​រោង​ការ​​បន្ទាប់។


ជាក់​ស្ដែង​​ដូច​ នី រតនា ចាប់​បាន​បាច់​ផ្កា​នៅ​ថ្ងៃ​មង្គល​ការ​អ្នកនាង សុគន្ធ នីសា ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង​​ធ្វើ​ឲ្យ​​តារា​ចម្រៀង​រូប​នេះ​​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​​កញ្ញា ហេង សុវណ្ណភក្ដិណា នៅ​ព្រឹក​មិញ​នេះ​​ព្រម​ទាំង​ត្រៀម​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ ២០១៩នេះ​ទៀត​ផង។​ ទាក់​ទង​នឹង​អប្បិយជំនឿ​ខាង​លើ​នេះ នី រតនា ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ប្រផ្នូល​ខ្លះ​ៗ​ដែរ​ ក្រោយ​ពី​ចាប់​បាន​បាច់​ផ្កា​នៅ​ថ្ងៃ​ជ័យ​មង្គល​ សុគន្ធ នីសា ព្រោះ​តាំង​ពី​ពេល​ហ្នឹង​មក​ធ្វើ​ឲ្យ​លោក​ គិត​ពី​រឿង​អនាគត​ខ្លាំង​ ​ពិសេស​ខ្លួន​ និង​គូ​ដណ្ដឹង​បាន​មើល​ចិត្ត​ថ្លើម​គ្នា​យូរ​ឆ្នាំ​ដែរ​ហើយ។


លោក​ថា​៖​" មិន​មែន​ថា​មិន​ជឿ​ទេ​បង ជឿ​ខ្លះ​​ដែរ​ទាក់​ទង​​ការ​ចាប់​បាន​បាច់​ផ្កា​ហ្នឹង​។ ដូច​ខ្ញុំ​អ៊ីចឹង​ចាប់​បាន​បាច់​ផ្កា​នៅ​ថ្ងៃ​ការ​បង​ នីសា គាប់​ជួន​​​ខ្ញុំ​​ជាមួយ​គូ​ដណ្ដឹង​​ កំពុង​មើល​ចិត្ត​ថ្លើម​គ្នា​ផង​​ក៏​ត្រូវ​តែ​ម្ដង​ទៅ"។ គួរ​ម្លឹក​ថា សុគន្ធ នីសា បាន​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​អាណិកជន​ខ្មែរ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ​២០១៧ បើ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ទេ៕


ប្រភព៖

No comments:

Post a Comment