Tuesday, May 1, 2018

ទីបំផុត​ ខេមរៈ សិរីមន្ត ចេញ​មុខ​សារភាព​រឿង​ប្រពន្ធ​កូន​ហើយ

​មុន​នេះ​បន្តិច​ ខេមរៈ សិរីមន្ត បាន​ចេញ​មុខ​បក​ស្រាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​ ខ្លួន​ពិត​ជា​បាន​រៀបការ​​មាន​ប្រពន្ធ​កូន​មែន​កាល​ពី​ឆ្នាំ ២០០៩ ។ កំពូល​តារា​ចម្រៀង​ហង្ស​មាស​​រូប​នេះ​​បាន​ភ្ជាប់​​រូប​ថត​ជាមួយ​ក្មេង​ៗ​ និង​ជីដូន​​ ចាស់​ជរា​ម្នាក់​ថា​៖"ខ្ញុំ​ ខេមរៈ សិរីមន្ត សូម​ជំរាប​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​កុំ​យល់​ច្រឡំ​តទៅ​ទៀត​ ខ្ញុំ​បាទ​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ​២០០៩ និង​មាន​កូន​ៗ​ ចំនួន​៣​នាក់​ហើយ​សូម​បង​ប្អូន​មេត្តា​ជ្រាប"។


ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចេញ​ផ្សាយ​​តារា​ចម្រៀង​ហង្ស​មាស​រូប​នេះ​ ព្យាយាម​លាក់បាំង​ប្រពន្ធ​ កូន​ព្រោះ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព។ ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​ សាមី​ខ្លួន​ ខេមរៈ សិរីមន្ត មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ទូរស័ព្ទ​ហៅ​ចូល​តែ​ត្រូវ​​ជំនួយ​ការ​លើក​ជំនួស​ដោយ​និយាយ​ថា​បង​ប្រុស ខេមរៈ ស្រីពៅ រូប​នេះ​កំពុង​តែ​ជាប់​រវល់៕


ប្រភព៖

No comments:

Post a Comment