Tuesday, May 1, 2018

នី រតនា ក្រោយ​​ភ្ជាប់​ពាក្យ យីអ៊ុនឡើងស្រឺតៗ

​ក្រោយ​ពី​រៀបចំ​ពិធីភ្ជាប់​ពាក្យ​ ហើយ​កាល​ពី​ថ្ងៃ​ទី ២៧ មេសា ឆ្នាំ២០៨ ម្ចាស់​ពាន Cambodian Idol រដូវកាលទី១ នី រតនា​ បាន​បង្ហើប​​ថា​ រាសីឡើង​គួរ​ឲ្យ​កត់​សម្គាល់​។


តារា ចម្រៀង នី រតនា ក្រោយ​ពី​សម្រេច​ចិត្ត​​ភ្ជាប់​ពាក្យ​​ជាមួយ​​កញ្ញា ហេង សុវណ្ណភក្ដិណា ដែល​ជា​កូន​អ្នក​ជំនួញ​ម្នាក់​ លោក​បាន​រៀប​រាប់​ក្នុង​វីដេអូ Live ជាមួយ​គូ​ដណ្ដឹង​​ថា រាសី​លោក​ហាក់​ដូច​ជា​ហក់ឡើង​ខ្លាំង​ ព្រោះ​លោក​មាន​ការ​អញ្ជើញ​ឲ្យ​ឡើង​កម្ម​វិធី​ទូរទស្សន៍​ និងចេញ​ទៅ​សម្ដែង​ ក្នុង​ការ​ប្រគំតន្ត្រី​ជាច្រើន​កម្មវិធី​។ «តាម​ខ្ញុំ​សង្កេត​មើល​តាំង​ពី​ភ្ជាប់​ពាក្យ​ហើយ​ ដូច​ជា​មាន​ហុងស៊ុយ​បង​ប្អូន ​ គឺ​ថា​ការងារ​ Concert ជាប់គ្នា​តែ​ម្ដង គ្រាន់តែ​ភ្ជាប់​ពាក្យភ្លាម ​ខ្ញុំ​ទទួល​បាន​ Concert ជាច្រើន​ ទាំង​នៅ​កញ្ចក់​ទូរទស្សន៍ និង​តាម​ខេត្ត​ ដូចជា​ថ្ងៃទី ៤ , ៥, ៦ ខ្ញុំ​ត្រូវ​ចុះ​ខេត្ត​»។ ក្រៅ​ពី​រៀប​រាប់​ពី​ឱកាសការ​ងារ​ថ្មី​ដែល​ទទួល​បាន​ជា​ច្រើន​ប្រុស​ស្អាត​ម្នាក់​នេះ​ក៏​​បាន​រៀប​រាប់​ពី​ប្រវត្តិ​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ជា​មួយ​អនាគត​កូនក្រមុំ​លោក​ផង​ដែរ ដោយអ្នក​ទាំង​ពី​មាន​គម្រោង​ ដឹកដៃគ្នា​ចូល​រោងការ​នៅ​ដើម​ឆ្នាំ​ក្រោយ​៕​​​ អត្ថបទ៖ ច្រឹក ស្រីអូន ប្រភព៖

No comments:

Post a Comment